សិស្សវិទ្យាល័យរដ្ឋ Iowa ធ្វើទស្សនកិច្ចទៅចិន ក្រោមការអញ្ជើញរបស់លោក Xi Jinping

Your browser doesn’t support HTML5

ដំណើរទស្សនកិច្ចសិក្សាក្រោមការរ៉ាប់រងចំណាយទាំងស្រុងចំពោះសិស្សវិទ្យាល័យមកពីទីក្រុង Muscatine រដ្ឋ Iowa សហរដ្ឋអាមេរិក គឺជាការចាប់ផ្តើមនៃកិច្ចប្រឹងប្រែងរបស់មេដឹកនាំចិនលោក Xi Jinping នៅក្នុងការស្វាគមន៍សិស្សមកពីសហរដ្ឋអាមេរិកចំនួនរហូតដល់ ៥០.០០០ នាក់ទៅកាន់ប្រទេសចិន។ លោក Kane Farabaugh រាយការណ៍អំពីរឿងនេះពីទីក្រុង Muscatine ដោយពិនិត្យមើលអំពីទំនាក់ទំនងផ្នែកប្រវត្តិសាស្រ្តរបស់ទីក្រុងនេះជាមួយនឹងលោក Xi។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕