បទសម្ភាសន៍៖ គណបក្សកម្ពុជានិយមចូលរួមជាមួយ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យ
Your browser doesn’t support HTML5
កាលពីពេលថ្មីៗនេះ គណបក្សកម្ពុជានិយមបានប្រកាសចូលរួមជាមួយ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»ដែលបង្កើតឡើងដោយគណបក្សជំទាស់សំខាន់ៗមួយចំនួន ក្នុងនោះមានគណបក្សភ្លើងទៀនផងដែរ។ ស្ថាបនិកគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ដល់ លោកស៊ុន ណារិន អ្នកយកព័ត៌មានឱ្យវីអូអេ អំពីការសម្រេចចូលរួមជាមួយសម្ព័ន្ធភាពនេះ។