បទសម្ភាសន៍ VOA៖ ភរិយាទទូចឱ្យទម្លាក់បទចោទលើលោក ថេង សាវឿន និងសហការី ដែលធ្វើការដើម្បីប្រយោជន៍កសិករ
Your browser doesn’t support HTML5
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។ ក្នុងបទសម្ភាសន៍មួយជាមួយលោក ហាន ណូយ នៅខេត្តរតនគិរី អ្នកស្រី ញូង សុខហៀង អាយុ៣៣ឆ្នាំ ភរិយារបស់លោក ថេង សាវឿន បានទទូចឱ្យដោះលែងស្វាមីរបស់អ្នកស្រីដែលធ្វើការដើម្បីប្រយោជន៍សង្គមនិងកសិករ៕