លោក ស៊ន រដ្ឋា៖ «ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ពលរដ្ឋ ទោះ​ប្រឈម​ឧបសគ្គ​ក្តី»

Your browser doesn’t support HTML5

គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ចំនួន​ ៣១៥​ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប ១.៦៥២​ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​នេះ។ ឃុំ​មេព្រីង ​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ មាន​​ភូមិ​ចំនួន ៥ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម។ នៅ​ឃុំ​នេះ ប្រព័ន្ធ​ធារា​សាស្រ្ត​ គឺ​ជា​បញ្ហា​អតិភាព​របស់​ប្រជា​ពលរដ្ឋ។ អ្នកស្រី ​ធីតា​ វីន ​អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ បាន​សម្ភាសន៍​លោក​ ស៊ន​ រដ្ឋា ​ដែល​ជា​បេក្ខជន​មេ​ឃុំ ​មេព្រីង​ ស្រុក​បាធាយ​ ​ខេត្ត​កំពង់ចាម​ មក​ពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ។ លោកធ្លាប់​ជា​អតីត​មេ​ឃុំ​ជាប់​ឆ្នោត​ កាលពី​ពេល​លោក​សកម្មជន​នយោបាយ​ម្នាក់​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ក្នុង​បទសម្ភាសន៍​នេះ លោក ​ស៊ន ​រដ្ឋា ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ លោក​ដឹង​ថា​ លោក​អាច​​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់ ​ជាប់​គុក ​ឬ​រត់​ចោល​ស្រុក ​ក៏​ប៉ុន្តែ​លោក​នៅ​តែ​ចង់​ប្រឡូក​ធ្វើ​នយោបាយ​ ដើម្បី​បម្រើ​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក្តី៕