បទសម្ភាសន៍ VOA៖ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបងភៀសខ្លួនសុំសិទ្ធិជ្រកកោននយោបាយ
Your browser doesn’t support HTML5
រយៈពេលជិត ៥ ឆ្នាំហើយដែលលោក ជា ជីវ អតីតប្រធានប្រតិបត្តិប្រចាំខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានកាត់ផ្តាច់សិទ្ធិនយោបាយ ក្រោយតុលាការកំពូលបានរំលាយគណបក្សនេះ។ ទោះជាយ៉ាងណា លោកបានបន្តស្នាក់នៅក្នុងប្រទេស ទោះរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយក៏ដោយ។ ប៉ុន្តែពេលនេះ លោកបានសម្រេចចាកចេញទៅក្រៅប្រទេស ហើយបានសុំសិទ្ធិជ្រកកោននយោបាយ ដោយសារក្តីបារម្ភអំពីសុវត្ថិភាពនិងការចាប់ខ្លួន។ នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកថ្លែងថា លោកមិនចង់ចាកចេញពីស្រុកកំណើតឡើយ។ លោកបញ្ជាក់ថា៖ «វត្ថុនិងគោលបំណងរបស់ខ្ញុំមិនចង់ឆ្ងាយពីទឹកដីកំណើតរបស់ខ្ញុំទេ។ ខ្ញុំចង់ចូលរួមក្នុងជីវភាពនយោបាយ។ ខ្ញុំមានបំណងជួយប្រជាពលរដ្ឋនៅទឹកដីខេត្តបាត់ដំបងរបស់ខ្ញុំ ដែលខ្ញុំបានបំពេញកិច្ចការងារជាងរយៈពេល ២០ ឆ្នាំកន្លងមកនេះ»៕