បទសម្ភាសន៍ VOA៖ អតីតអ្នកការទូតខ្មែរថាអ្នកនយោបាយគួរប្រែក្លាយទំនាស់ទៅជារឿងរីករាយនៅថ្ងៃ៩ វិច្ឆិកា ទិវាឯករាជ្យជាតិខ្មែរទូទៅ
Your browser doesn’t support HTML5
នៅចំពេលមានការរំលឹកខួបនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីររបស់កម្ពុជា គឺខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងបុណ្យខួបឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង មាន សន្តិភាពនិងការផ្សះផ្សារបង្រួបបង្រួមជាតិនោះ អតីតអ្នកការទូតម្នាក់ គឺលោក ណាន់ ស៊ី បានទទូចដល់អ្នកនយោបាយឲ្យមានការអត់ឱនដល់គ្នា និងប្រែក្លាយថ្ងៃទី៩ វិច្ឆិកា ទៅជាថ្ងៃគោរពដល់ពលិកម្មរបស់សម្តេចឪ អ្នកស្នេហាជាតិ និងអបអរសាទរ ហើយលោកជឿលើអ្នកនយោបាយខ្មែរថា នឹងមិនធ្វើឲ្យមានរឿងអ្វីកើតឡើងនោះទេ។ លោក ណាន់ ស៊ី ថ្លែងដូច្នេះ ក្រោយពេលដែលលោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់ម្នាក់បានប្រកាសអះអាងចូលមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ជាមួយអ្នកគាំទ្រ២លាននាក់ ដោយមានការគាំទ្រពីបរទេស ដើម្បីស្តារប្រជាធិបតេយ្យ តាមបែបអហិង្សា ហើយដែលរដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេសកំពុងត្រៀមវិធានការទប់ស្កាត់និងបង្រ្កាប បើមានការប៉ុនប៉ងប្រមូលកម្លាំងពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក ណាន់ ស៊ី អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេ អំពីរឿងនេះ៕