បទសម្ភាសន៍ VOA៖ ការមិនបានជោគជ័យលើកនេះជាបទពិសោធន៍សម្រាប់ហ្វឹកហាត់បន្ថែមដើម្បីជោគជ័យលើកក្រោយ
Your browser doesn’t support HTML5
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំ បានបញ្ចប់ទៅកាលពីពាក់កណ្តាលខែឧសភា។ កម្ពុជាបានធ្វើឱ្យបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកកាន់តែចាប់អារម្មណ៍មកលើប្រទេសកម្ពុជាថែមមួយកម្រិតទៀត ដោយកម្ពុជាបានឈរក្នុងលំដាប់ទី ៤ ដែលបានដណ្តើមបានមេដាយមាសចំនួន ៨១ និងលំដាប់ទី ៣ ដែលបានដណ្តើមមេដាយច្រើនគឺចំនួន ២៨២។ លើសពីនេះ កីឡាការិនី បូ សំណាង ដែលបានចូលរួមប្រកួតកីឡារត់ប្រណាំងចម្ងាយ ៥០០០ ម៉ែត្រក្នុងព្រឹត្តិការណ៍នោះ ត្រូវបានពិភពលោកស្ញប់ស្ញែងចំពោះភាពតស៊ូអត់ធ្មត់ មិនព្រមបោះបង់ការប្រកួតរបស់កីឡាការនីរូបនេះ ទោះមិនបានទទួលជោគជ័យ ខណៈពេលនាងជាកីឡាការិនីចុងក្រោយគេ ដែលបានចំណាយពេលយូរជាងគេដើម្បីរត់គ្រប់ជុំ ក្រោមភ្លៀងធ្លាក់ដ៏ជោគជាំ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន នៃវីអូអេ កីឡាការិនីវ័យ ២០ ឆ្នាំរូបនេះ បូ សំណាង បានចាត់ទុកការមិនទទួលបានជោគជ័យពេលនេះ ជាមេរៀនជំរុញឱ្យមានការប្តេជ្ញាចិត្តហ្វឹកហាត់ឱ្យកាន់តែខ្លាំងឡើង សម្រាប់ដណ្តើមបានជោគជ័យនៅក្នុងការប្រកួតនាពេលអនាគត៕