កំណត់និពន្ធ៖ នៅក្នុងសៀវភៅ ដែលមានចំណងជើងថា«ការរួមភេទ ភាពស្និទ្ធស្នាល និងទឹកប្រាក់នៅកម្ពុជា៖ មិត្តស្រីអាជីព និងទំនាក់ទំនងបែបដោះដូរ» អ្នកស្រី Heidi Hoefinger ដែលជាសាស្ត្រាចារ្យនៅដេប៉ាតេម៉ង់វិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Berkeley នៅទីក្រុងញូយ៉ក ពិភាក្សាពីផ្នត់គំនិតសង្គមមកលើស្ត្រីខ្មែរ និងទស្សនៈជុំវិញ«ទំនាក់ទំនងបែបដោះដូរ»។ អ្នកស្រីបានរកឃើញថា ស្ត្រីខ្មែរទាំងនេះទទួលបានការកោតសរសើរក្នុងការទទួលបានទំនាក់ទំនងបែបនេះជាមួយនឹងបុរសជនជាតិបរទេស ដោយសារតែទំនាក់ទំនងនេះនាំមូលនូវមូលធនដែលអាចជួយឲ្យពួកគេជួយផ្គត់ផ្គង់គ្រួសាររបស់គេបាន។
នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាស អ្នកស្រី Heidiតាមទូរស័ព្ទអំពីទស្សនៈជុំវិញ«មិត្តស្រីអាជីព»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
Your browser doesn’t support HTML5