បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី ចាត់ទុកការកាត់ទោសពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍ជាល្បិចលោកហ៊ុន សែន
Your browser doesn’t support HTML5
តុលាការរាជធានីភ្នំពេញបានកាត់ទោសលោកសម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងមេដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ក្នុងនោះមានលោកអេង ឆៃអ៊ាង និងលោកស្រីមូរ សុខហួរ ដែលជាអនុប្រធានគណបក្ស ឲ្យជាប់ពន្ធនាគារពី ២០ឆ្នាំដល់២២ឆ្នាំ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍ កាលពីខែវិច្ឆិកាឆ្នាំ២០១៩។ សេចក្តីរាយការណ៍នានាឲ្យដឹងថា តុលាការក៏សម្រេចដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកសម រង្ស៊ី តាមទូរស័ព្ទពីប្រតិកម្មរបស់លោក ទៅនឹងការសម្រេចនេះ៕