បទសម្ភាសន៍ VOA៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​មើល​ឃើញ​ឱកាស​ច្រើន​ជាង​មុន​ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​

Your browser doesn’t support HTML5

នៅ​ថ្ងៃ​ទី២៣ ខែតុលា​ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី​៣០​ឆ្នាំ​​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែរ​និង​នាំមក​នូវ​សុខសន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​និង​ការអភិវឌ្ឍ​ក៏​ដូច​ជា​របប​នយោបាយ​សេរីពហុបក្ស​និង​ការគោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ​ស្ថានភាព​កម្ពុជា​បាន​ដើរ​ថយក្រោយ​លើ​ផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល​៤ឆ្នាំ​កន្លង​មកនេះ។ លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មើលឃើញ​ថា ​ឱកាស​នៃ​ការស្តារ​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ​ជាតិ​មាន​ធំជាងមុន​ដោយសារតែ​ការ​វិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​តំបន់។ សូម​លោក​អ្នកទស្សនា​បទសម្ភាសន៍​រវាង​លោក ម៉ែន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​លោកសម រង្ស៊ី៕