បទសម្ភាសន៍ VOA៖ សៀវភៅ«នៅក្រោមស្រមោលនាគ»បង្ហាញពីការពង្រីកអំណាចចិននៅអាស៊ាន
Your browser doesn’t support HTML5
សៀវភៅថ្មីដែលមានចំណងជើងថា In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» របស់អ្នកសារព័ត៌មានជើងចាស់លោក Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិននិងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់មួយមានការប្រឆាំងតិចតួច។ បណ្តាប្រទេសនៅក្នុងតំបន់ខិតខំឆក់យកឱកាសទទួលផលប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគដ៏មហាសាលរបស់ចិន ហើយទន្ទឹមគ្នានេះដែរក៏ខិតខំប្រឹងប្រែងរក្សាអធិបតេយ្យភាពរបស់ខ្លួន។ ពួកគេក៏មិនចង់ធ្លាក់ចូលនៅក្នុងប៉ូលណាមួយនៃមហាអំណាចចិននិងសហរដ្ឋអាមេរិកផងដែរ។ សៀវភៅ«នៅក្រោមស្រមោលនាគ» បានចេញផ្សាយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញានេះ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកSebastian Strangio នៅមុនសៀវភៅនេះបានចេញផ្សាយ៕