លោក ណៃ សារុន៖ «គ្រឿងញៀនគឺជាបញ្ហាអាទិភាពសំខាន់បំផុតដែលត្រូវតែទប់ស្កាត់»
Your browser doesn’t support HTML5
គណបក្សយុវជនកម្ពុជាបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាំងពីអាណត្តិទី ៤ កាលពីឆ្នាំ ២០១៧ មកម្លេះ។នៅក្នុងអាណត្តិនេះ គណបក្សយុវជនកម្ពុជាមានបេក្ខជនឈរឈ្មោះជាមេឃុំចំនួន ១១៤ ក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំឬចៅសង្កាត់។ ឃុំ ត្រមែង ស្រុកឈូក ខេត្តកំពត មានភូមិចំនួន ៥។ នៅឃុំនេះ សន្តិសុខសង្គម គឺជាបញ្ហាចម្បងដែលត្រូវដោះស្រាយ។ អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានសម្ភាសន៍លោក ណៃ សារុន អាយុ៣៨ឆ្នាំ ដែលបានឈរឈ្មោះជាបេក្ខជនមេឃុំ ត្រមែង ស្រុកឈូក ខេត្តកំពត នៃគណបក្សយុវជនកម្ពុជា។ លោក ណៃ សារុន បានឲ្យដឹងថា គ្រឿងញៀនគឺជាបញ្ហាអទីភាពសំខាន់បំផុតដែលត្រូវតែទប់ស្កាត់ នៅពេលលោកជាប់ឆ្នោតជាមេឃុំ៕