បទសម្ភាសន៍ VOA៖ ពិធី​ក្បួនដង្ហែ និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ

Your browser doesn’t support HTML5

នៅ​ថ្ងៃទី៣ ខែមេសា​នេះ ទីក្រុង​ខ្មែរ ឬ Cambodia Town ដែល​ស្ថិត​នៅក្នុង​ទីក្រុង Long Beach រដ្ឋ California នឹង​រៀបចំ​កម្មវិធី​ក្បួនដង្ហែ និង​បុណ្ប​វប្បធម៌​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ អ្នកស្រី សាន សិទ្ធា ដែល​ជា​ប្រធាន​ក្រុងខ្មែរ បាន​ថ្លែង​ថា កន្លងមក ក្រុងខ្មែរ​តែងតែ​រៀបចំ​ពិធី​បុណ្យ​នេះ​ឡើង​ជារៀងរាល់​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ១៩ ដូច្នេះ​ពិធី​បុណ្យ​នៅ​ថ្ងៃទី៣ ខែមេសា​នេះ គឺជា​ការៀបចំ​ឆ្នាំ​ទីមួយ បន្ទាប់ពី​មាន​ជំងឺ​កូវីដ​១៩។ កម្មវិធី​ក្បួន​ដង្ហែ និង​បុណ្យវប្បធម៌​នេះ ក៏​មាន​បំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បុណ្យ ដែល​ជា​ប្រពៃណី​របស់​ខ្មែរ និង​ចែក​រំលែកភាព​សប្បាយ​ជាមួយ​គ្នា បន្ទាប់ពី​ការបិទខ្ទប់​អស់​រយៈពេល​ពីរឆ្នាំ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩។ អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃ​វីអូអេ បាន​សម្ភាស​អ្នកស្រី សាន សិទ្ធា ដែល​ជា​ប្រធាន​ក្រុងខ្មែរ​អំពី​ពិធី​ក្បួនដង្ហែ និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ​នេះ៕