បទសម្ភាសន៍ VOA៖ ស្ត្រី​ខ្មែរ​ដែល​ជាប់​ជាបេក្ខជន​សមាជិក​សភា​នៅ​រដ្ឋ​ម៉ាស្សាជូសេដ្ឋ​រៀបរាប់​ពី​ការ​តស៊ូ​នយោបាយ

Your browser doesn’t support HTML5

អតីត​ជនភៀស​ខ្លួន​ខ្មែរម្នាក់​គឺ​លោកស្រី​ វណ្ណា ហូវឺដ​ (Vanna Howard)​ ដែលបាន​តស៊ូ​ក្នុង​ជីវិតនិង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ជាង​ ៣០ឆ្នាំ ​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​សម្រាប់​តំណែង​ជា​បេក្ខជន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ​ម៉ាស្សាជូសេដ្ឋ ​កាលពីថ្ងៃ​អង្គារ។​ លោកស្រី​ត្រូវ​ប្រកួត​ផ្តាច់ព្រាត់​ជាមួយ​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ នៅដើមខែ​វិច្ឆិកា​ខាងមុខ។ ​លោកស្រី​បាន​ថ្លែងថា លោកស្រី​នឹង​ខិតខំ​ដណ្តើម​យក​ជ័យជម្នះ​ដោយ​ការ​ពង្រឹងយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​កាន់​តែខ្លាំង។​ លោក ​សុខ ខេមរា ​នៃ​ VOA ​បានសម្ភាសន៍​លោក​ស្រី វណ្ណា ហូវឺដ ​តាម​ទូរសព្ទ​ កាលពី​ថ្ងៃសុក្រ ​អំពី​ប្រវត្តិ​នៃការ​តស៊ូ​ក្នុងឆាក​ជីវិត​និង​នយោបាយ ​មុនឈាន​ដល់​កម្រិត​ជា​អ្នក​ដឹកនាំ​ស្រ្តីមួយ​រូប។ នៅក្នុងបទសម្ភាន៍នេះ លោកស្រី វណ្ណា ហូវឺដ បាននិយាយជាភាសាខ្មែរខ្លះនិងជាភាសាអង់គ្លេសខ្លះ៕