សាលាក្តីខ្មែរក្រហមឈានទៅបញ្ចប់សំណុំរឿងសេសសល់
Your browser doesn’t support HTML5
ខណៈអតីតមេដឹកនាំរបបវាលពិឃាតចាស់ជរានិងខ្លះបានស្លាប់ ការស្លាប់ជាបន្តបន្ទាប់របស់អតីតមេខ្មែរក្រហមទាំងក្នុងអំឡុងពេលកំពុងកាត់ទោសដែលមានដូចជា នួន ជា និងអៀង សារី និងអ្នកដែលកំពុងទទួលទោស ដោយសារតែវ័យចាស់ជរានិងជំងឺ ដូចជាករណី កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែលបានស្លាប់កាលពីថ្ងៃទី ២ ខែកញ្ញា បាននាំឲ្យតុលាការត្រូវថ្លឹងថ្លែងរវាងវ័យចំណាស់របស់អ្នកទាំងនោះនិងការស្វែងរកយុត្តិធម៌មួយសម្រាប់ជនរងគ្រោះ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមពីអនាគតរបស់សាលាក្តីកូនកាត់នេះ។