លោក នង ធារ៉ា៖ «ទោះមាន​ការ​គំរាមកំហែង ក៏​មិន​រួញរា»

Your browser doesn’t support HTML5

គណបក្ស​ភ្លើង​ទៀន​ឈរ​លេខ​រៀង​ទី​ ២ ​ដែល​មាន​ការ​ដាក់​ពង្រាយ​បេក្ខជន​ឈរ​ឈ្មោះ​ស្ទើរ​តែ​គ្រប់​ឃុំ​សង្កាត់​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ភ្លើង​ទៀន​នេះ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ១.៦២៣​ ក្នុង​ចំណោម ​១.៦៥២ ​ឃុំ​សង្កាត់ ​ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ។ អ្នកស្រី ធីតា​ វីន ​អ្នក​យក​ព័ត៌មាន​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ បាន​សម្ភាសន៍​លោក នង ​ធារ៉ា ​អាយុ​ ៣០ ​ឆ្នាំ ​ដែល​ជា​បេក្ខជន​ចៅ​សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ មក​ពី​ ​គណបក្ស​ភ្លើង​ទៀន។ លោក​ នង ​ធារ៉ា​ បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​ការ​ធ្វើ​នយោបាយ​ក្នុង​អំឡុង​ពេល​នេះ​ទទួល​បាន​ការ​គំរាម​គំហែង​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​មិន​មាន​ការ​រុញរាដែរ៕