បទសម្ភាសន៍ VOA៖ តំណាង​ព្រះសង្ឃ​ខ្មែរ​ត្រូវ​បាន​និមន្ត​ឲ្យ​ចូលរួម​ពីធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដំបូង​នៅ​សេតវិមាន

Your browser doesn’t support HTML5

តំណាង​ព្រះសង្ឃ​ខ្មែរ​លើក​ដំបូង​ដែល​ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ​ ឥទ្ធិមុនី ​ម៉ឹង សាង ​ព្រះ​គ្រូចៅ​អធិការ​វត្ត​មុនីសុតារាម​ និងជា​ព្រះប្រធាន​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋ​អាមេរិក ត្រូវបាន​និមន្ត​ឲ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់មួយ​ គឺពិធី​បុណ្យ​វិសាខបូជា​ នៅសេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជាមួយនឹង​ព្រះសង្ឃ​មកពី​ប្រទេស​នានា​ដែរ។ លោក សុខ ខេមរា​ នៃ វីអូអេ​ បានសម្ភាសន៍​ជាមួយ​នឹង​ព្រះតេជព្រះគុណ​ ម៉ឹង សាង និង​ព្រះតេជព្រះគុណ​ សែម ចន្ទធីរ៍ ​អគ្គលេខាធិការ​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ ​សហរដ្ឋ​អាមេរិក អំពី​កម្មវិធី​បុណ្យ​ក្នុង​សេតវិមាន៕