វត្តអារាមនិងព្រះវិហារនៅរដ្ឋមីនីសូតាមិនទាន់បើកទ្វារ ទោះមានការណែនាំឲ្យបើកដំណើរការក្តី
Your browser doesn’t support HTML5
ទោះជាមានការប្រកាសជូនដំណឹងពីការបើកទ្វារពាណិជ្ជកម្ម សាលារៀន មធ្យោបាយធ្វើដំណើរ ភោជនីយដ្ឋាន និងអង្គការកន្លែងធ្វើការនានា ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺឆ្លង CDC ក្តី ក៏សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋមីនីសូតា នៅមិនទាន់សម្រេចចិត្តបើកវត្តអារាម និងព្រះវិហារគ្រិស្តនៅឡើយទេ។ ការសម្រេចនេះ គឺដោយសារនៅមានការឆ្លងរាលដាលច្រើននៃវីរុសកូរ៉ូណានៅឡើយក្នុងរដ្ឋនេះ ហើយការសម្រេចនេះក៏ដើម្បីការពារសុវត្ថិភាពសហគមន៍ផងដែរ។ លោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសព្រះតេជគុណ ឥទ្ធិ មុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម ក្នុងរដ្ឋមីនីសូតា និងលោក សួស សុខឿត គ្រូគង្វាលព្រះវិហារខ្មែរ ណាសារីន ក្នុងរដ្ឋមីនីសូតា អំពីដំណើរការព្រះវិហារនិងវត្តអារាម នៅពេលមានការជូនដំណឹងពីរដ្ឋបាលអាមេរិកដូច្នេះ៕