បទសម្ភាសន៍ VOA៖ កម្ពុជា​ពង្រឹង​អភិបាលកិច្ច​អ៊ីនធឺណិត​ដើម្បី​បង្កើន​ការ​ប្រើប្រាស់​និង​សុវត្ថិភាព

Your browser doesn’t support HTML5

ក្រុមមន្រ្តីពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ លើកទី ១៩ ដែលផ្តោតលើប្រធានបទ «កសាងអនាគតពហុភាគីឌីជីថលរបស់យើង» នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ វេទិកាឆ្នាំនេះផ្តោតលើប្រធានបទជាច្រើន រួមមានការទាញយកភាពច្នៃប្រតិដ្ឋនិងតុល្យភាពហានិភ័យ ការលើកកម្ពស់សិទ្ធិមនុស្ស និងការរួមចំណែកឌីជីថលដល់សន្តិភាព ស្របពេលដែលកម្ពុជាកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងកែទម្រង់អភិបាលកិច្ចលើប្រព័ន្ធអ៊ីនធឺណិត។ អ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានឲ្យវីអូអេ បានសម្ភាសន៍លោក ស៊ុន រ៉ាពីដ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតពិភពលោកនិងអភិបាលកិច្ចអ៊ីនធឺណិតនៅកម្ពុជា៕