បទសម្ភាសន៍ VOA៖ ភាព​យន្ត​​​​​ចំនួន​ ១៨៨​ នឹង​ត្រូវ​ចាក់បញ្ចាំង​​​​​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​លើក​ទី១២

Your browser doesn’t support HTML5

មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើកទី​ ១២​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​​ ចាប់​ពី​ថ្ងៃ​ទី ៣០ ខែឧសភា ដល់​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០២៣។ មហោស្រព​​​​នេះ​​នឹង​​ដាក់បញ្ចាំង​ខ្សែភាព​យន្ត​​​ជាតិ និង​អន្តរជាតិ​​មក​ពី​ជុំវិញ​ពិភព​លោក​ចំនួន ១៨៨ ជូន​សាធារណជន​ទស្សនា​ដោយ​ឥតគិតថ្លៃ។ ភាពយន្ត​ខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និង​គំនូរជីវចល​ទាំងនោះ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទីតាំង​ធំៗ​ក្នុង​រាជធានីភ្នំពេញ។ អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បាន​សម្ភាសន៍​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា និង​ជាអ្នក​សហការ​​​រៀបចំ​មហោ​ស្រព​​ភាពយន្ត​​អន្តរជាតិ​កម្ពុជា​​លើកទី១២ ​អំពី​ព័ត៌មាន​លម្អិត​​​នៃ​ការរៀបចំ​​មហោស្រព​​នេះ​ឡើង៕