បទសម្ភាសន៍VOA៖ ប្រធានសិទ្ធិមនុស្សរដ្ឋាភិបាលការពារសមិទ្ធិផលក្នុងរយៈពេល៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Your browser doesn’t support HTML5
នៅថ្ងៃទី២៣ ខែតុលាឆ្នាំនេះគឺជាខួបទី៣០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរនិងនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍក៏ដូចជារបបនយោបាយសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអំពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះនិងកិច្ចការដែលត្រូវអនុវត្តក្នុងពេលខាងមុខ៕