ពលរដ្ឋអាស៊ី​អាមេរិកាំង​ងាយ​រងគ្រោះ​ដោយ​សំអប់​ក្នុងគ្រា​វិបត្តិសុខភាព​កូវីដ១៩

Your browser doesn’t support HTML5

ពលរដ្ឋ​អាមេរិកាំង​ដើមកំណើតអាស៊ី​ កាន់តែ​ងាយ​រងគ្រោះ ក្នុងពេល​មាន​វិបត្តិសុខភាព​ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បាន​ទទួល​សេចក្តី​រាយការណ៍​ជាង​ ១៧០០ ករណី​ ពាក់ព័ន្ធនឹង​ការ​ប្រមាថ​ ការ​ដើរ​គេច​ចេញ និង​ការវាយ​ប្រហារ​លើ​រាងកាយ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ ក្នុងរយៈតែ ​៦ សប្តាហ៍​ចាប់ពីចុង​ខែមីនា ដល់​ដើម​ខែឧសភា។ ករណី​ទាំង​​នោះ​កើត​មាន​ឡើង ​នៅ​រដ្ឋចំនួន ៤៥ ទូទាំង​សហរដ្ឋ​អាមេរិក​ និងរដ្ឋធានី​វ៉ាស៊ីនតោន។ នេះ​បើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​ផែនការ និង​គោលនយោបាយ​អាស៊ីប៉ាស៊ីហ្វិក និង​សហគមន៍​ចិន ដើម្បី​ចំណាត់​ការ​វិជ្ជមាន។ លោក​ ភីថឺ កែវ អ្នក​ស្រាវជ្រាវ​និង​អ្នកវិភាគ​កិច្ចការ​សហរដ្ឋអាមេរិក​និង​អាស៊ាន​ នៃ​សាកលវិទ្យាល័យ​រដ្ឋកាលីហ្វញ៉ា​ប្រចាំ​ទីក្រុងឡូស​អាន់ជឺឡេស​ យល់​​ថា ​ពលរដ្ឋ​អាស៊ី​ត្រូវបាន​គេ​ប្រើ​ជា​លេស ​ដើម្បី​ទម្លាក់​កំហុស​ដាក់​ ក្នុងគ្រា​មាន​ការ​ឆ្លង​ជំងឺកូវីដ​១៩​ ហើយ​នេះ​គឺជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក ម៉ែន គឹមសេង នៃវីអូអេ ​បាន​សម្ភាស​លោក​ ភីថឺ​ កែវ កាលពី​ពេល​ថ្មីៗ​នេះ៕