បទ​សម្ភាសន៍៖ ​លោក អំ សំអាត អំពាវនាវ​ឱ្យ​ដោះលែង​លោក​ ម៉ិច ដារ៉ា

Your browser doesn’t support HTML5

កាល​ពី​ចុង​ខែ​កញ្ញា ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ លោក​ ម៉ិច​ ដារ៉ា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ online scams ​និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ។ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ​ម៉ិច ដារ៉ា​ ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លោក ​អំ សំអាត ​ទទូច​ឱ្យ​តុលាការ​ដោះ​លែង​ លោក ​ម៉ិច ដារ៉ា។