បទសម្ភាសន៍ VOA៖ សកម្មជនប្រាប់អ.ស.បពីកង្វះគុណភាពក្នុងវិស័យអប់រំកម្ពុជា
Your browser doesn’t support HTML5
លោកឡាច សាវី នាយកអង្គការ Aide et Action ប្រចាំតំបន់អាស៊ីគ្នេយ៍ និងប្រទេសចិនកំពុងចូលរួមមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។ លោកបានផ្តល់បទសម្ភាសន៍ជាមួយលោកហ៊ុល រស្មីអ្នកយកព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA អំពីការចូលរួមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជាក្នុងការសម្រេចឲ្យបាននូវចំណុចទី៤នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលផ្តោតលើការពង្រឹងគុណភាព និងសេវាអប់រំ៕