បទសម្ភាសន៍ VOA៖ សកម្មជនបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅអ.ស.ប
Your browser doesn’t support HTML5
សកម្មជនអង្គការសង្គមស៊ីវិលបានមកជួបជុំគ្នានៅឯមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីរាយការណ៍ពីការវិវត្តន៍នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ នៅតាមបណ្តាប្រទេសរៀងៗខ្លួន ដែលរដ្ឋសមាជិកបានប្តេជ្ញាធ្វើឱ្យសម្រេចបាននៅត្រឹមឆ្នាំ២០៣០។ លោក ពិន ស៊ីសុវណ្ណនៃ VOA បានពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍នេះជាមួយអ្នកស្រីស៊ិន ពុទ្ធារី ប្រធានផ្នែកទំនាក់ទំនងនៃគណ:កម្មការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលបានមកចូលរួមក្នុងមហាសន្និបាតនេះនៅទីក្រុងញូយ៉កក្នុងនាមអ្នកតំណាងខាងសង្គមស៊ីវិល៕