ជនជាតិ​ឥណ្ឌូណេស៊ី​​តស៊ូ​ដើម្បី​ថែរក្សា​សាសនា​អរូបិយ​របស់​អ្នក​កោះ​ជ្វា​ឲ្យ​នៅ​គង់វង្ស

អ្នក​គោពរ​សាសនា​ហិណ្ឌូ​រៀបចំ​ការ​ដង្ហែ​ក្បួន​ក្នុង​ពិធី Melasti នៅ​លើ​ឆ្នេរ Purnama កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

ឥណ្ឌូណេស៊ី​បាន​បោះជំហាន​ទទួល​បាន​ការ​កោតសរ​សើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាត់​វិធានការ​ឆ្ពោះ​ទៅកាន់​ភាព​អត់ឱន​ខាង​សាសនា​​កាល​ពី​ឆ្នាំ​ទៅ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចុះ​ឈ្មោះ​ជំនឿ​ពី​ដើម​កំណើត​បន្ថែម​លើ​សាសនា​ចំនួន៦​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជាផ្លូវការ​នៅ​លើ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​ពួកគេ។​

ឥណ្ឌូណេស៊ី​បាន​បោះជំហាន​ទទួល​បាន​ការកោតសរ​សើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាត់​វិធានការ​ឆ្ពោះ​ទៅកាន់​ភាព​អត់ឱន​ខាង​សាសនាកាល​ពី​ឆ្នាំ​ទៅ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចុះ​ឈ្មោះ​ជំនឿ​ពី​ដើម​កំណើត​បន្ថែម​លើ​សាសនា​ចំនួន៦​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​លើ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​ពួកគេ។

​នៅ​ដើម​ទសវត្សរ៍​១៩៦០ ​ពួកអ្នក​កាន់​សាសនា​ឥស្លាម​អភិរក្ស​និយម​បាន​បញ្ចុះ​បញ្ចូល លោក ​Sukarno ​ប្រធានាធិបតី​ដែល​បាន​បង្កើត​ប្រទេស​ឥណ្ឌូណេស៊ី​ឲ្យ​ប្រឆាំងនិកាយ អរូបិយ ឬ​អធិធម្មជាតិ​ដែល​ពួកគេ​អះអាងថាបាន​បំផ្លាញ​សាសនា​ឥស្លាម។

​អ្នក​បដិបត្តិ​ជំនឿប្រហែល​២៤៥​របស់​ជន​ជាតិ​ភាគតិច​ឥណ្ឌូណេស៊ី ​បាន​ចាក​ចេញ​ពី​ជំនឿ​ទាំងនោះ​ជាបណ្តើរៗ ​ដោយ​បន្សល់​ទុក​ពួក​អ្នក​បដិបត្តិ​ជំនឿ​ពីដើម​កំណើត​នេះ ប្រ​ហែល​ជា​២សែន​នាក់​ប៉ុណ្ណោះនៅពេល​សព្វថ្ងៃ​នេះ​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​២៦០​លាន​នាក់។

៥២ឆ្នាំ​ក្រោយមក ​ជំនឿ​ពីដើម​កំណើត​បាន​ប្រុងប្រៀបត្រឡប់​មក​វិញ។ ​ជំនឿ​ពីដើម​កំណើត​ទាំង​នោះ​រាប់ទាំង​និកាយ​អរូបិយ​ Kejawen របស់​ពលរដ្ឋ​លើ​កោះជ្វា ​ឬកោះ​ចាវ៉ា (Java) ​ដែល​បញ្ចូល​គោល​លទ្ធិ​ព្រហ្មញ្ញ​សាសនា​ និង​ពុទ្ធសាសនា​ សាសនា​ឥស្លាម​និកាយ Folk​ ជំនឿ​ខាង​អធិធម្មជាតិឬ ​(mysticism) ​និងជំនឿ​វិញ្ញាណ​និយម​ (Animism)។ ​គោល​បំណង​នៃ​ការ​បដិបត្តិជំនឿ​អធិធម្មជាតិ ​គឺស្វែងរក​អភិធម្ម​ដែល​ជា​អាថ៌កំបាំង​ខាង​ក្នុង ​របស់​អត្តបុគ្គល ​តាម​រយៈសមាធិ​ និងទម្លាប់។​ មូលដ្ឋាន​ដ៏រឹងមាំ​នៃអ្នក​បដិបត្តិ​ជំនឿ​អរូបិយ ​ឬ​អធិធម្មជាតិ​ Kejawen ​សព្វ​ថ្ងៃ​នេះ​គឺស្ថិត​នៅក្នុង​ទីក្រុង​បុរាណ​ Yogyakarta ​ធ្លាប់​គ្រប់គ្រង​ដោយ​ស្តេច​ស៊ុសតង់​ នៅ​ឆ្នេរសមុទ្រ​កោះ​ Java ​ភាគ​ខាង​ត្បូង​ដែលមានពួក​អ្នក​បដិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​ ទោះ​បី​ មាន​ការ​បង្ក្រាប​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ក៏ដោយ។

លោក​ Suwardi Endraswara ​ជា​សាស្រ្តាចារ្យ​នៅឯសាកល​វិទ្យាល័យរដ្ឋ ​Yogyakarta ​បាន​និយាយថា «អ្វី​ដែល​អស់​លោកអ្នក ​អាច​ហៅ​ថា​ការ​បដិបត្តិ​ជំនឿ​អរូបិយ​ ឬ អធិធម្មជាតិ​ Kejawen ​ដ៏បរិសុទ្ធ​នោះ ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​ ក៏ប៉ុន្តែ​ ការ​ប្រកាន់​ទំនៀម​ទម្លាប់​ជំនឿ​នេះ​ នៅ​មាន​បន្ត​នៅ​ឡើយ ​ជាពិសេស​នៅ​ក្នុង​ទីក្រុង​ Yogyakarta ​ពីព្រោះ​តែអ្នក​បដិបត្តិ​ជំនឿ​អរូបិយ ​ឬ​អធិធម្មជាតិ​ Kejawen ​មាន​ដើម​កំណើត​នៅ​ទី​នេះ​ ដោយមាន​ព្រៃ​ឈើ ​ដើមឈើ ​ទន្លេ‍»។

​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដែល​ជំនឿ​អរូបិយ​ ឬ​អធិធម្មជាតិ​ Kejawen ​ត្រូវ​បាន​ថែរក្សាគឺ​តាម​រយៈ​អង្គការ​សាសនា​ដូចជា ​Sapta Darma ​និង ​Subud ​ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ទសវត្សរ៍​១៩២០ ​ហើយ​ឥឡូវ​នេះ​មាន​សាខា​នៅ​ក្នុង​ប្រទេស​ចំនួន៨៣។

​លោក​ Harry Jaran ជា​វិចិត្រករ​និង​ជា​អ្នកចាត់ចែង​សណ្ឋា​គារ​ក្នុង​ក្រុង​ Yogyakarat ដែល​ជា​កម្មសិទ្ធ​របស់​ក្រុម​មួយ​ដែល​ហៅថា​ ក្រុម ​Pagubayan Hangudi Bawana Tata Lahir Batin ​ដែល​ជា​ប្រយោគ​របស់​ពលរដ្ឋកោះ​ Java ​មាន​ន័យថា​ «ការ​បើក​ចំហរ​ពិភពលោក​សម្រាប់​ការ​សរសើរ​ដល់ព្រះ​អាទិទេព‍»។

​លោក ​Jaran ​បាន​និយាយ​ថា៖ ​

«នៅពេល​ភ្លាមៗ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​បាន​ចេញ​កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ​បាន​ប្តូរ​អត្តសញ្ញាបណ្ណ​របស់​ខ្ញុំ​ពី​អ្នកកាន់​សាសនា​ឥស្លាម​ទៅ​អ្នកបដិបត្តិ​ជំនឿ​និកាយ​អរូបិយ ឬ ​អធិធម្មជាតិ​ Kejawen»។

លោក​បាន​ប្រើ​ពាក្យ​ជាភាសា​ឥណ្ឌូនេស៊ី​ ‍«Kepercayaan»​ មាន ន័យ​ថា​ «ជំនឿ‍»។​លោក​ប្រើ​ពាក្យ​ឥណ្ឌូនេស៊ី​ចំពោះ​ជំនឿនេះ​ដែល​ជួនកាល​ ប្តូរ​ទៅ​វិញ ទៅមក​ជាមួយ​នឹង​ពាក្យ​ «Kejawen‍»។

លោក​ Jaran ​បាន​បង្ហាញ​ VOA ​នូវ​បន្ទប់​សូត្រ​ធម៌​បួងសួង​របស់​លោក​ដែល​លោក​បាន​គូរគំនូរ​ទេព​ធីតាសមុទ្រ ​Java ​នៅ​លើ​ជញ្ជាំង ​ហើយ​នឹង​សួន​សម្រាប់​សមាធិ​ដោយ​មាន​រូប​ពុទ្ធ​បដិមាករ​យ៉ាងធំមួយ​ព្រះអង្គ​នៅឯ​សណ្ឋាគារ​របស់​លោក​ភាគ​ខាង​ជើង​ទីក្រុង ​Yogyakarta។ ​ពួកគេ​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាពជា​គំរូ​ប្រកប​ដោយ​សោភណ្ឌភាព​នៃការ​បដិបត្តិ​ជំនឿអរូបិយ ​ឬ ​អធិធម្មជាតិ​ Kejawen។

ក្រុម​មេដឹកនាំ​សំខាន់ៗ​របស់​និកាយ​អរូបិយ ​ឬ ​អធិធម្មជាតិ​ Kejawen​ ‍ជួប​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍និងឈាន​ដល់​ព្រឹកថ្ងៃសុក្រ ​ដូចដែល​លោក ​Jaran ​បាន​ពន្យល់​ថា «នៅពេល​ដែល​ព្រំ​ដែន​ខណ្ឌ​ចែក​រវាង​ព្រលឹង​និង​ពិភព​មនុស្ស​ ស្តើង។​ ពួកគេ​បាន​ជួប​ជុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍​យ៉ាងធំ​មួយ​នៅ​ក្នុង​ស្រុក​ Bantul ​នៃ​ទីក្រុង ​Yogyakarta ​បន្ទាប់​ពី​ពាក់​កណ្តាល​អាធ្រាត​កាល​ពី​ថ្ងៃ​សុក្រ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ពួកគេ​បាន​ដុតធូប ​ធ្វើ​សមាធិ ​ហើយ​បាន​ប្តូរ​វេន​គ្នា​មុជ​ទឹកចេញ​ពី​ក្រោម​ដី​នៅ​ក្បែរ​នោះ។ ​លោក​ Wartoyo Sugianto ​ជាជាងគំនូរ​ចំណាស់​ម្នាក់​ហើយ​និង​ជា​សមាជិកជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​នោះ ​ធ្វើ​ការប្រាស្រ័យទាក់​ទង​រវាង​ក្រុម​មេដឹកនាំ​និង​ព្រលឹង​បុព្វបុរស​របស់​ពួកគេ​ដោយ​ប្រើ​ភាសា​ផ្លូវការ​កម្រិតខ្ពស់ ​នៅចន្លោះ​អ្នក​ខ្សឹប​ម្នាក់​និង​អ្នកសើច​ម្នាក់។

​លោកស្រី ​Lea Indriani ​ដែលជា​សមាជិក​ម្នាក់​ទៀត​របស់​ក្រុម​មេដឹកនាំ​ដែរ ​ជាអ្នក​រចនា​ម៉ូដ​គ្រឿង​សង្ហារឹម​ដែល​បាន​មកចូលរួម​ក្នុង​និកាយ​អរូបិយ ​ឬ ​អធិធម្មជាតិ​ Kejawen​ ‍ ​នៅពេល​ដែល​លោកស្រី​បាន​ផ្លាស់​ទី​លំនៅ​មក​ប្រទេស​ឥណ្ឌូណេស៊ី​នៅពេល​ជា​ក្មេង​ជំទង់។​ លោកស្រី​ជា​កូនកាត់​ឥណ្ឌូណេស៊ី ​ក៏ប៉ុន្តែ ​បាន​ធំដឹងក្តី​នៅ​ទ្វីប​អឺរ៉ុប។

លោកស្រី​បាន​និយាយថា​ «Kejawen ​មិនមែន​ជា​សាសនា​ទេ។​ វាជាទំនៀម​ទម្លាប់ សាកល។​ បុព្វបុរស​របស់​យើងនឹង​សើច ​ប្រសិនបើ ​អស់​លោក​អ្នក​សួរថា​តើ​សាស​នា​មួយ​ណា​ត្រឹមត្រូវ។​ រហូត​ទាល់​មានការ​សម្រេច​ ​លោកស្រី​បាន​ចុះឈ្មោះ​សាសនា របស់​លោកស្រី​ជាយូរ​មកហើយ​នោះ​ថា​ជាអ្នកកាន់​សាសនា​ «ឥស្លាម‍» ​នៅ​លើ​ប័ណ្ណ​អត្តសញ្ញាណ​របស់​លោកស្រី ​តាម​ដំបូន្មាន​របស់​ឪពុក​លោកស្រី។ ​លោកស្រី​បាន​និយាយ​ទៀត​ថា៖

«ឪពុក​លោកស្រី​បាន​គិត​ដល់​ការ​សម្លាប់​ជនសង្ស័យ​ជា​ពួក​កុម្មុយនិស្ត​និង​ពួក​ឆ្វេង​និយម​រហូត​ដល់​១លាន​នាក់នៅ​ឆ្នាំ​១៩៦៥​ហើយ​និង​ជម្លោះ​រវាង​អ្នកកាន់​គ្រិស្ត​សាសនា​និង​អ្នកកាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ទីក្រុង​ Maluku ​ក្នុង​ទសវត្សរ៍​១៩៩០​ហើយ​បាន​បញ្ជាក់​ថា ​ប្រសិនបើ មាន​អ្វី​កើត​មាន​ឡើង ​កូន​ត្រូវតែ​រក​លេស​ដោះ​សារ‍»។

លោកស្រី​បានបន្ថែម​ថា៖

«ដំបូង​ខ្ញុំ​បាន​ប្រឆាំងក៏ប៉ុន្តែ ​ពួក​វេជ្ជបណ្ឌិតមិន​ព្យាបាល​ខ្ញុំទេ ​ប្រសិន​បើប័ណ្ណ​សំគាល់​ខ្លួន​របស់​ខ្ញុំ​នៅ​ចំហរ​ កន្លែង​បញ្ជាក់​ពី​សាសនា​នោះ‍»។

តែលោកស្រី​អះអាង​ថា៖

‍«អ្វីៗ​ដូចជា​មានការ​បើក​ចំហរ​នៅពេល​ឥឡូវនេះ​សម្រាប់​យើង​ដើម្បីបដិបត្តិ​ជំនឿ​សាសនា»។

​លោក​សាស្រ្តាចារ្យ ​Suwardi ​បាន​និយាយថា ​ពួក​អ្នកបដិបត្តិ​ជំនឿ​អរូបិយ​និកាយ Kejawen ​បាន​ត្រូវ​គេ​កំណត់​អត្ត​សញ្ញាណ​ជាផ្លូវការ​ថា ​ជា​អ្នកកាន់​សាសនា​ឥស្លាម​នៅ​លើ​ប័ណ្ណ​អត្តសញ្ញាបណ្ណ​រដ្ឋ​របស់​ខ្លួន​ ហើយ​ជាការ​ពិត ​ពួកគេ​ជា​ច្រើន​នៅ​តែបន្តចុះ ឈ្មោះ​ជាអ្នក​កាន់សាសនា​ឥស្លាម​ដោយ​មិនទាន់​ឃើញ​ជំទាស់​នោះទេ។ ​ក៏ប៉ុន្តែ​ពួក​អ្នក​បដិបត្តិ​ជំនឿ​អរូបិយ​និកាយ​ Kejawen ​បញ្ចូល​មកពី​និកាយ​ឥស្លាម​ Folkn ​នោះ​ ​ ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ខ្លាំង។ ​ឧទាហរណ៍ ​នៅឯកន្លែង​បញ្ចុះសព​ភាគច្រើននៅ​ក្រុង ​Mataram ​សម្រាប់ស្តេច​នៅមជ្ឈឹមសម័យ​ក្នុង​ទីក្រុង​ចាស់​របស់​តំបន់ ​Yogyakarta ​ស្រ្តី​មិនអាច​ចូល​ទីកន្លែង​នោះ​ដោយពាក់ស្បៃ​រុំក្បាល​តាម​បែប​ឥស្លាម​ទេ ​ទោះបី​ទី​កន្លែង បញ្ចុះ​សព​ស្តេច​នោះ​ពោរពេញ​ទៅ​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម​ក៏ដោយ។ ​តាមការ​ពិត​ ភាព​រុង​រឿង​នៃ​ទីកន្លែង​នោះ​ដែល​មាន​អាយុកាល៥០០​ឆ្នាំ​ ​រួមមានវិហារ​ឥស្លាម​ដ៏ធំមួយ​ផង។​ នៅ​ល្ងាចថ្ងៃ​ព្រហស្បតិ៍ ​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កោះ​ Java ​បាន​មក​ច្រក​ផ្លូវ​កន្លែង​បញ្ចុះសព​នោះដោយ​ផ្ទាល់​បន្ទាប់​ពី​ការ​សូត្រ​ធម៌ចុងក្រោយ​របស់​ពួកគេ​នៅ​វិហារ​ឥស្លាម​ដើម្បី​ដុត​ទៀន​ហើយ​នឹង​បួងសួង ​ខុសគ្នា​ពី​ការ​បដិបត្តិ​សាសនា​ហិណ្ឌូ។

​លោក ​Nugroho ​ជា​អ្នក​ថែរក្សា​កន្លែង​បញ្ចុះ​សព​ជា​ច្រើន​ជំនាន់​បាន​និយាយថា៖

«នេះ​ជាសាសនា​ឥស្លាម​នៅ​កោះ Java។​ យើង​មិន​បាន​ទុក​ចោល​វប្បធម៌​ដែល​មាន​ជាយូរណាស់​មក​ហើយ‍​ទេ»។

ជំនឿ​ពីដើម​កំណើត​លើកោះ​ Java ​មាន​សំណាង​ណាស់​គឺថា ​ទោះ​បី​វា​ជា​ជំនឿ​ជន​ជាតិ​ភាគ​តិច​ក៏ដោយ ​វា​ជា​ជំនឿដ៏​ធំបង្អស់​មួយ​របស់ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ីហើយ​វា​ជា​របស់​កោះ​ Java ​ដែល​ជា​កោះ​សម្បូរ​សប្បាយ​មួយ​ មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​បំផុត ​ហើយ​ជន​ជាតិ Java ​ជាក្រុម​ជន​ជាតិ​ភាគ​តិច​ដ៏ធំ​បំផុត​និង​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

​លោក Suwardi ​បាន​និយាយ​ទៀត​ថា «មាន​ការ​អស្ចារ្យ​បែប​អរូបិយ​គ្រប់​គ្រាន់​អំពី​ជំនឿ​អធិធម្មជាតិ​និកាយ ​Kejawen ​ដែលថា​ទោះ​បី​នៅ​ក្នុង​សម័យ​ប្រធានា​ធិបតី ​Suharto ​ក៏ដោយ ​ក៏គេ​បណ្តោយ​ឲ្យបដិបត្តិ​រលូនដែរ»។

​ជំនឿ​ជនជាតិ​ដើម​តូចៗ​ជាងនេះ​បាន​រងផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង។ ​ក្រុម​ជនជាតិ ដើមភាគ​តិចដូច​ជា​ ពលរដ្ឋ​ Rimba ​នៅ​ព្រៃ ​Sumatra ​កំពុង​ប្តូរ​ពី​ជំនឿ​វិញ្ញាណ​និយម​ទៅសាសនា​ឥស្លាម​ដើម្បី​ឲ្យ​ទទួល​បាន​សេវាកម្ម​សង្គម។

​លោក ​Harsono ​បាន​និយាយ​ទៀត​ថា «ជា​បណ្តើរ ​ខ្ញុំ​គិតថា​ យើង​ប្រហែល​ឃើញ​ការ​រស់ឡើង​វិញ​នូវ​ជំនឿ​ជន​ជាតិ​ដើម។ ​ក៏ប៉ុន្តែ ​លោក​បាន​ព្រមាន​ថា ​ការ​សម្រេច​របស់​តុលាការ​មិនមែន​ជា​អាវុធ​ទិព្វ​ទេ។​ លោក​និយាយថា​ «ឥណ្ឌូណេស៊ី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យា​នុភាព​នៅពេល​ចុងក្រោយ​បំផុត​នេះ​ដោយការ​បង្ក្រាប​ទៅលើ​ជំនឿ​សាសនា​ទាំង​នោះ​ជា​យូរ​ណាស់​មក​ហើយ។​ ឥឡូវនេះ ​ស្លាក​ស្នាម​ទុរយ៌ស​រាប់​ទសវត្សរ៍​ប្រឆាំង​នឹងអ្នក​បដិបត្តិ​តាមជំនឿ​ទាំង​នោះ​ត្រូវ​តែ​ដោះស្រាយ​បាន៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន