ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជួប​លោក Biden បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ដែន​សមុទ្រ​ជាមួយ​ចិន

Your browser doesn’t support HTML5

លោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានជួបគ្នាកាលពីថ្ងៃអង្គារនៅឯសេតវិមានដើម្បីពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុងហ្សាកាតាបានចុះហត្ថលេខាកិច្ចព្រមព្រៀងដែនសមុទ្រជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដែលអ្នករិះគន់និយាយថា អាចផ្តល់សញ្ញាវិជ្ជមានដល់ផែនទី “nine-dash line” របស់ប្រទេសចិនដែលទាមទារដ៏ព្រំដែនធំធេងនៅក្នុងសមុទ្រចិនខាងត្បូង។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលសេចក្តីរាយការណ៍របស់អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យវីអូអេនៅសេតវិមាន៕