ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​៤០៩៤​នាក់ ​និងមនុស្ស៩៧​នាក់ទៀតបានស្លាប់

  • ​Reuters

រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ ឈរគោរពវិញ្ញាណក្ខន្ធសាច់ញាតិដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ទិន្នន័យ​ផ្លូវការ​របស់​ក្រុម​ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ១៩​ របស់​ឥណ្ឌូណេស៊ី​ ឲ្យដឹងថា​ មាន​ករណីឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​ ៤០៩៤នាក់ ​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ធ្វើ​ឲ្យ​មាន​ចំនួន​ឆ្លង​សរុប​ទាំងអស់​កើន​ដល់ ៣២៤.៦៥៨​នាក់។ ​នេះ​បើយោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារព័ត៌មាន ​Reuters ។​

របាយការណ៍​នេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ មនុស្សចំនួន ​៩៧​នាក់បន្ថែមទៀត បានស្លាប់​ដោយសារ​វីរុស​នេះ ដែល​បាន​ធ្វើ​ឲ្យ​ចំនួនអ្នក​ស្លាប់​ទាំងអស់កើនដល់ ១១.៦៧៧​នាក់ ​ក្នុង​ប្រទេសនេះ៕