សហគមន៍ជនជាតិដើមភាគតិចអាមេរិកទាមទារឱ្យកម្ទេចទំនប់ទឹកដើម្បីបង្កើនចំនួនត្រីសាលម៉ុន
Your browser doesn’t support HTML5
ក្រុមអ្នកអភិរក្សនិងសហគមន៍ជនជាតិដើមភាគតិចនៅភាគពាយ័ព្យសហរដ្ឋអាមេរិកកំពុងទាមទារឱ្យកម្ទេចទំនប់ទឹក៤នៅផ្នែកខាងក្រោមទន្លេ Snake នៅរដ្ឋវ៉ាស៊ីនតោន ដើម្បីជួយត្រីសាលម៉ុនដែលកំពុងពង។ ក្រុមអ្នកគាំទ្រទំនប់ថ្លែងថា ទំនប់ទាំងនោះជាប្រភពថាមពលដែលផលិតឡើងវិញបាននិងជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់សម្រាប់កសិករមូលដ្ឋាន។ អ្នកស្រី Natasha Mozgovaya នៃ VOA រាយការណ៍អំពីរឿងនេះពីតំបន់ផ្នែកខាងក្រោមនៃទន្លេ Snake ក្នុងរដ្ឋវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕