លោក Narendra Modi នៃគណបក្សប្រឆាំងនៅប្រទេសឥណ្ឌាគឺគណបក្ស Bharatiya Janata Party(BJP) នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងពេលខាងមុខនេះរបស់ប្រទេសឥណ្ឌា ក្រោយពីការបោះឆ្នោតកន្លងមកនេះ ដែលបង្ហាញលទ្ធផលថា គណបក្សរបស់លោកមានការគាំទ្រនាំមុខគេ ដោយបានឈ្នះភ្លូកទឹកភ្លូកដី។
គណបក្សសមាជ (Congress Party) ដែលកាន់អំណាចនៅក្នុងប្រទេសឥណ្ឌាអស់ពេល១០ឆ្នាំកន្លងមកនេះ បានទទួលស្គាល់ថា ខ្លួនចាញ់ឆ្នោត។ បរាជ័យរបស់គណបក្សកាន់អំណាចនេះគឺបណ្តាលមកពីរឿងអាស្រូវនៃអំពើ ពុករលួយជាបន្តបន្ទាប់ អត្រាអតិផរណាខ្ពស់ និងសេដ្ឋកិច្ចអន់ថយ។
ការបោះឆ្នោតរយៈពេល៥សប្តាហ៍នៅក្នុងប្រទេសឥណ្ឌាបានចប់កាលពីថ្ងៃច័ន្ទ៕