ឥណ្ឌាបាញ់បង្ហោះយានអវកាស Chandrayaan-3 ឆ្ពោះទៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ
Your browser doesn’t support HTML5
នៅខែកក្កដានេះ ប្រទេសឥណ្ឌាទើបតែបានព្យាយាមតម្លើងឋានៈរបស់ខ្លួន ទៅជាមហាអំណាចក្នុងវិស័យអវកាសមួយ ដោយបានបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា យានអវកាស Chandrayaan-3 គ្រោងនឹងចុះចត់នៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែប្រួលអំពីរឿងនេះ នៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។