អ្នកសារព័ត៌មាន«ឯករាជ្យ» នៅ«ភ័យខ្លាច»ក្នុងការបំពេញវិជ្ជាជីវ:
Your browser doesn’t support HTML5
អ្នកតស៊ូមតិផ្នែកសារព័ត៌មាននៅកម្ពុជា បានអះអាងថាដោយសារតែរងគ្រោះពីការអនុវត្តច្បាប់ព្រហ្មទណ្ឌ ហើយការមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ការចាប់ខ្លួន ការចោទប្រកាន់ និង ការដកអាជ្ញាបណ្ណ បានធ្វើឲ្យអ្នកសារព័ត៌មាន «ឯករាជ្យ» នៅតែ«ភ័យខ្លាច»ក្នុងការផ្សព្វផ្សាយព័ត៌មាន បំពេញកិច្ចការរបស់ខ្លួនដោយសេរីនិងពេញលេញនៅកម្ពុជា ជាពិសេសក្នុងពេលមានការផ្ទុះជំងឺកូវីដ១៩។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃពុធទី២៣ ខែមីនា ឆ្នាំ ២០២២ ស្តីពី«តួនាទីអ្នកសារព័ត៌មានក្នុងពេលជំងឺកូវីដ១៩ រាតត្បាត និង បញ្ហាចម្រូងចម្រាស» នៅក្នុងកម្មវិធី «វិជ្ជាជីវ:សារព័ត៌មានសំខាន់» ដែលជាកម្មវិធីថ្មីរបស់វីអូអេ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះ រវាងលោក សុខ ខេមរា នៃ វីអូអេ និង លោក ណុប វី ដូចតទៅ៖