សៀវភៅ«នៅក្រោមស្រមោលនាគ»បង្ហាញពីការពង្រីកអំណាចចិននៅអាស៊ាន
Your browser doesn’t support HTML5
កំណត់និពន្ធ៖ សៀវភៅថ្មីដែលមានចំណងជើងថា«នៅក្រោមស្រមោលនាគ» (In the Dragon's Shadow)របស់អ្នកសារព័ត៌មានជើងចាស់Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិននិងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់មួយមានការប្រឆាំងតិចតួច។ បណ្តាប្រទេសនៅក្នុងតំបន់ខិតខំឆក់យកឱកាសទទួលផលប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគដ៏មហាសាលរបស់ចិន ហើយទន្ទឹមគ្នានេះដែរក៏ខិតខំប្រឹងប្រែងរក្សាអធិបតេយ្យភាពរបស់ខ្លួន។ ពួកគេក៏មិនចង់ធ្លាក់ចូលនៅក្នុងប៉ូលណាមួយនៃមហាអំណាចចិននិងសហរដ្ឋអាមេរិកផងដែរ។
សៀវភៅ«នៅក្រោមស្រមោលនាគ»បានចេញផ្សាយនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២២ ខែកញ្ញា នេះ។
លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកSebastian Strangio នៅមុនសៀវភៅនេះបានចេញផ្សាយដែលមានខ្លឹមសារដូចតទៅ៖