បន្ទាប់ពីក្រុងមួយនៅប៉ូឡូញរងគ្រាប់មីស៊ីល ភាពធូរចិត្តគឺមានលាយឡំការខឹងសម្បានឹងរុស្ស៊ី
Your browser doesn’t support HTML5
ក្រុង Przewodow នៅប៉ូឡូញ ដែលស្ថិតនៅចម្ងាយតែប្រាំគីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកនាសប្តាហ៍នេះ នៅពេលការវាយប្រហារដោយគ្រាប់មីស៊ីលខុសគោលដៅបានបង្កការព្រួយបារម្ភថា អង្គការអូតង់អាចត្រូវអូសទាញចូលក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ឥឡូវនេះ អ្នកវិភាគលោកខាងលិចជឿថា ការផ្ទុះបានសម្លាប់បុរសជនជាតិប៉ូឡូញពីរនាក់នោះគឺជាគ្រាប់មីស៊ីលអ៊ុយក្រែន ដែលប្រទេសនេះបានបាញ់ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី។ រដ្ឋាភិបាលក្រុងកៀវបានបដិសេធថា មិនបានបាញ់គ្រាប់មីស៊ីលនេះទេ។ ប៉ុន្តែឧបទ្ទវហេតុនេះគឺជាការក្រើនរំឭកមួយថា សង្រ្គាមអាចកើតឡើងដោយងាយ។ អ្នកស្រី Myroslava Gongadze ជូនសេចក្តីរាយការណ៍ពីក្រុង Przewodow៕