កម្រង​រូបភាព៖ ទិដ្ឋភាព​​មុន​និង​​ក្រោយ​លោក Donald Trump បង្ហាញ​ខ្លួន​នៅពន្ធនាគារ​នៅរដ្ឋ Georgia

មន្ត្រី​សន្តិសុខ​ដាក់​របាំង​ការពារ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​​ស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia មុន​ការ​មក​ដល់​របស់​លោក​អតីត​ប្រធានធិបតី​អាមេរិក Donald Trump កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

អ្នក​​គាំទ្រ​​លោក Donald Trump លើក​បដា​និង​គ្រវី​ទង់​​នៅ​​​ខាង​ក្រៅ​ពន្ធនាគារ​​ស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

អ្នក​ប្រឆាំង​នឹង​លោក Donald Trump ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង New York លើក​បដា​នៅ​​​ខាង​ក្រៅ​ពន្ធនាគារ​​ស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

លោក Donald Trump បាន​លើក​មេដៃ​ឡើងពេល​ចុះ​ពី​យន្តហោះនៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

ក្បួន​សន្តិសុខ​ហែអម​រថយន្ត​លោក Donald Trump ចេញពី​ពន្ធនាគារ​​ស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

រូប​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​បាន​បង្ហាញ​ក្នុង​​រូប​កំណត់ត្រា​ប៉ូលិស ដែល​ផ្សាយ​ដោយការិយាល័យ​ស្នងការ​ប៉ូលិសស្រុក Fulton ក្នុង​ទីក្រុង Atlanta កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣។

​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មិន​ចាកចេញ​វិញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta ក្រោយ​លោក​បាន​ចូល​ខ្លួន​នៅ​ពន្ធនាគារ​​ស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ ២០២៣ ។