សំឡេងពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេតឈានឡើងមួយកម្រិតទៀត
Your browser doesn’t support HTML5
នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឡើងបួនឆ្នាំម្តងនោះ ក្រៅពីតំណែងប្រធានាធិបតី នៅមានតំណែងច្រើនទៀតដែលអ្នកបោះឆ្នោតមានជម្រើសគាំទ្រ ដូចជាសមាជិកសភា និងសមាជិកព្រឹទ្ធសភាថ្នាក់ជាតិនិងថ្នាក់រដ្ឋ តំណែងអភិបាលរដ្ឋ និងតំណែងផ្សេងៗទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់ជនជាតិខ្មែរ គឺនៅក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) មានខ្មែរអាមេរិកាំងពីររូបជាប់ឆ្នោតជាតំណាងរាស្ត្រថ្នាក់រដ្ឋ។ លោកពិន ស៊ីសុវណ្ណ ការណ៍លម្អិតពីទីក្រុងឡូវែល។