Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋដែលមានកំហឹងនឹងអាជ្ញាធរកាលពីថ្ងៃអាទិត្យទី១៥ ខែកញ្ញា បានបណ្តាលឱ្យពលរដ្ឋសាមញ្ញម្នាក់បានស្លាប់ គឺលោក ម៉ៅ សុខច័ន្ទ ជាកម្មករសំណង់ម្នាក់ និងមានពលរដ្ឋរបួសចំនួន១០នាក់ផ្សេងទៀត។
ការបង្រ្កាបរបស់អាជ្ញាធរប៉ូលិសក្រុងភ្នំពេញកើតឡើងក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោតជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ខែកក្កដា។
ប៉ុន្តែនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍អ្នកស្រីជាវ សុខវី ភរិយារបស់លោកម៉ៅ សុខច័ន្ទ បានបញ្ជាក់ថា ប្តីរបស់គាត់មិនបានចូលរួមក្នុងបាតុកម្មនោះទេហើយក៏មិនមែនជាសកម្មជនរបស់គណបក្សអ្វីដែរ។ គាត់បានទៅដល់កន្លែងនោះក្នុងខណៈពេលដែលធ្វើដំណើរទៅធ្វើការជាអ្នកយាមឃ្លាំងរបស់ក្រុមហ៊ុនមួយ។
មរណភាពរបស់ម៉ៅ សុខច័ន្ទបានបន្សល់នូវកូនស្រីចំនួនបួននាក់នៅក្នុងបន្ទុកឱ្យប្រពន្ធចិញ្ចឹម។ ស្ត្រីរូបនេះបានអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់ប្តីគាត់និងសុំឱ្យសប្បុរសជនជួយឧបត្ថម្ភក្នុងការចិញ្ចឹមកូនៗ៕