កម្រង​រូបភាព៖ ព្យុះ​សង្ឃរា Irma ​បោកបក់​ទៅ​លើ​រដ្ឋ Florida

ដើម​ត្នោត​ដែល​គេ​ទើប​តែ​ដាំ​ដួល​នៅ​លើ​ផ្លូវ នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​កាត់​ឆ្នេរ Miami ក្នុង​រដ្ឋ Floria កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ព្យាយាម​រត់​ចូល​ទៅ​ក្នុង​រថយន្ត​របស់​ពួកគេ​វិញ បន្ទាប់​ពី​រថយន្ត​នោះ​ខូច​ នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​ទៅ​លើ​ប្រជុំ​កោះ Florida Keys ក្នុង​ក្រុង Hialeah កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ទូក​ក្តោង​ដែល​គេ​ចង​ទុក​នៅ​ក្បែរ​កោះ Watson មិន​ទៅ​តាម​ខ្យល់ និង​ទឹក​រលក​ នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​កាត់​ឆ្នេរ Miami ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ដើម​ឈើ​មួយ​ដួល​បិទ​ផ្លូវ Biscayne នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​ទៅ​លើ​សង្កាត់ Hollywood ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ទឹក​រលក​បោក​ខ្ទប់​ជាមួយ​នឹង​ជញ្ជាំង​ការពារ​ទឹក​សមុទ្រ​នៅ​ឆក​សមុទ្រ Biscayne Bay នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​កាត់​ឆ្នេរ Miami ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ទឹក​ជំនន់​ឡើង​ជិត​ដល់​ស្លាកសញ្ញា​នៅ​មជ្ឈមណ្ឌល Haulover Marine Center នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma បោកបក់​កាត់​ឆ្នេរ North Miami ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

ប៉ាន់ណូ​ដែក​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ដួល​នៅ​លើ​ដី​ បន្ទាប់​ពី​ខ្យល់​ដ៏​ខ្លាំង​មួយ​បាន​វាយ​ផ្តួល​រំលំ នៅ​ក្នុង​ឆ្នេរ North Miami រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។