ការ​​​ប្រមាញ់​​​រក​​​ជន​​​ដែល​​​សម្លាប់​James ​​​Foleyផ្ដោត​​​លើ​​​អ្នក​​ចម្រៀង​​​ជន​​​ជាតិ​​​អង់គ្លេស

​​លោក​​​ James​​​ Foley​​​ អ្នក​​​កាសែត​​​ជនជាតិ​​​អាមេរិក​​​​​​ក្នុង​​​រូប​​​ថត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២៧​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​។

ការ​តាម​ប្រមាញ់​រក​ជន​សកម្ម​ប្រយុទ្ធ Islamic States ដែល​បាន​កាត់​ក្បាលលោក​James Foley អ្នក​កាសែត​ជនជាតិ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​កំពុង​ផ្ដោត​ខ្លាំង​លើការ​ស៊ើបអង្កេត​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ jihad ​និយម​អង់គ្លេស​ ហើយ​ក្នុង​នោះ​ក៏​មានលោក ​L ​Jinny​ ​អ្នក​ចម្រៀង​ Rap ជន​ជន​អង់គ្លេស​ផង​ដែរ​។

​ក្រុម​សកម្ម​ប្រយុទ្ធរដ្ឋ​ Islamic ​States​បាន​ទាក់ទាញអ្នក​គាំ​ទ្រ​ជា​ច្រើន​រយ​នាក់​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​ គេ​ជឿ​ជាក់​ថា​យ៉ាង​ហោច​ណាស់​មានសមាជិក​ ៥០០​នាក់​មក​ពី​ប្រទេស​អង់គ្លេស​ និង ១០០​នាក់​មក​ពី​អាមេរិក​ ហើយ​ក្នុង​នោះលោក​ ​L ​Jinny​ ដែល​មានឈ្មោះ​ពិត​ហៅ​ថា​ Abdel-Majed Abdel ​Bary ទំនង​ជាបុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​នោះ។​

រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ទី​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ប្រទេស​អង់គ្លេស​បាន​កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្មក្នុង​ការ​វិភាគ​លើការ​បញ្ចេញ​សំឡេង​របស់​បុរសដែល​ប្រើ​កាំបិត​កាត់​បំពង់​ក​របស់​លោក ​James ​Foley នៅក្នុង​វីដេអូ​មួយ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។​

​ទោះបី​ជា​ឃាតករ​ដែល​សម្លាប់​លោក​ James ​Foley​ បាន​យក​ក្រណាត់​ខ្មៅ​មក​បិទ​បាំង​មុខ​យ៉ាងណា​ក្ដី ក្នុង​វីដេអូ​នោះ​គេ​អាច​ឭ​យ៉ាង​ច្បាស់​ពី​ការ​និយាយ​ដោយ​បញ្ចេញ​សំឡេងតាម​របៀប​ជន​ជាតិ​អង់គ្លេស​របស់​ឃាតករ។ ហើយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​និយាយ​ថា​គេ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​តាមដាន​ដើម្បី​កំណត់​អត្តសញ្ញាណ​ឃាតករ​នោះ​៕