ការសាងសង់ស្ពានក្រូចឆ្មារឆ្លងទន្លេមេគង្គគ្រោងបញ្ចប់នៅដំណាច់ឆ្នាំក្រោយ

Your browser doesn’t support HTML5

ស្ពានក្រូចឆ្មារឆ្លងកាត់ទន្លេមេគង្គគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំក្រោយ។ នេះបើយោងតាមក្រុមហ៊ុន Shanghai Construction Engineering Group ដែលបានចុះកិច្ចសន្យាធ្វើស្ពាននេះ។ ស្ពាននេះតភ្ជាប់ស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់។ ស្ពាននេះត្រូវបានគេប្រសិទ្ធនាមថា ជា«ស្ពាននៃក្តីសុបិន្ត»ដែលប្រជាពលរដ្ឋក្នុងស្រុករំពឹងថា នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កណ្តាលនិងភាគខាងជើងនៃប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ពីស្រុកក្រូចឆ្មារខេត្តកំពង់ចាម៕