អង្គការសិទ្ធិមនុស្សនានាប្រមូលភ័ស្តុតាងអំពីឧក្រិដ្ឋម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន
Your browser doesn’t support HTML5
គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២៤ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានកត់ត្រាករណីដែលគេគិតថាជាឧក្រិដ្ឋកម្មសង្គ្រាមជាង ១៥០.០០០ ករណីដែលបានប្រព្រឹត្តដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួននេះនៅបន្តកើនឡើង ស្របពេលដែលអ្នកជំនាញលើកឡើងអំពីការរំលោភជាប្រព័ន្ធលើច្បាប់អន្តរជាតិ ដែលក្នុងនោះរួមទាំងការវាយប្រហារលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងករណីធ្វើទារុណកម្មនិងអំពើហិង្សាផ្លូវភេទផងដែរ។ អ្នកស្រី Kateryna Besedina រាយការណ៍អំពីរឿងពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕