សមាជិករដ្ឋសភាដ៏ឆ្នើមគាំទ្រសិទ្ធិមនុស្សសម្រាប់កម្ពុជាចូលនិវត្តន៍
Your browser doesn’t support HTML5
លោក Alan Lowenthalសមាជិករដ្ឋសភាអាមេរិកាំងដ៏ឆ្នើមខាងផ្នែកសិទ្ធិមនុស្សបានសម្រេចចូលនិវត្តន៍បន្ទាប់ពីបម្រើការងារជាសមាជិករដ្ឋសភានៃរដ្ឋCaliforniaចំនួន១០ឆ្នាំ។ ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះលោក Alan Lowenthalបានខិតខំជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែសហគមន៍ខ្មែរបានស្គាល់ស្នាដៃលោក៣ទសវត្សរ៍មកហើយថាជាជើងឯកគាំទ្រសិទ្ធិមនុស្សនិងសមភាពសង្គម។ សហគមន៍ខ្មែរបានរៀបចំពិធីផ្លូវការមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីសម្តែងអំណរគុណលោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងពេលកន្លងមក។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មានរបស់វីអូអេបានទៅយកព័ត៌មានដោយផ្ទាល់ពីពិធីចូលនិវត្តន៍នេះនៅទីក្រុងឡុងប៊ិច រដ្ឋCalifornia ហើយសូមជូនសេចក្តីការណ៍ដូចតទៅ៖