លោកហ៊ុន ម៉ាណែតហៅទស្សនកិច្ចនៅអាមេរិកថាជាជោគជ័យ ទោះជាមានបាតុកម្មប្រឆាំងលោកក៏ដោយ
Your browser doesn’t support HTML5
លោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកយកព័ត៌មានថា មានការផ្សព្វផ្សាយព័ត៌មានបំភ្លៃជាច្រើនថា ទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាប្រឈមមុខជាមួយបញ្ហាជាច្រើន ដូចជាលោកត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួន។ ផ្ទុយទៅវិញលោកនិយាយថា ទស្សនកិច្ចរបស់លោកទទួលបានជោគជ័យ ថ្វីបើមានបាតុកម្មប្រឆាំងលោក និងមានព័ត៌មានអំពីពាក្យបណ្តឹងប្រឆាំងលោកក្តី។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីភ្នំពេញ