សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនអាចបង្កចលាចលចំពោះសន្តិសុខពិភពលោក
Your browser doesn’t support HTML5
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈបាននាំឲ្យមានការប្រយុទ្ធគ្នាលើដីគោកដ៏ធំមួយត្រឡប់មកអឺរ៉ុបវិញ ដោយធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងសម័យកាលជម្លោះថ្មីនិងប្រកបដោយគ្រោះថ្នាក់មួយ ក៏ដូចជាការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទទួលបានការមានប្រៀបនៅក្នុងជម្លោះ។ បស្ចិមលោកបានឆ្លើយតបដោយផ្គត់ផ្គង់សព្វាវុធទ្រង់ទ្រាយធំទៅដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើរុស្ស៊ី។ លោក Henry Ridgwell រាយការណ៍រឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕