ក្រុម​រដ្ឋអាជ្ញា​បញ្ចប់​ការ​ការពារ​សំណុំ​រឿង​ប្តឹង​ប្រឆាំង​លោក Trump

Your browser doesn’t support HTML5

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​រដ្ឋអាជ្ញា​បាន​បញ្ចប់​ការ​ការពារ​សំណុំ​រឿង​ក្តី​​របស់​ពួកគេ ប្រឆាំង​នឹង​លោក Donald Trump ដោយ​លើក​ឡើង​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់ ចំពោះ​ការ​ប៉ុនប៉ង​បដិសេធ​ការរាប់​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត​ដើម្បី​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​ប្រធានាធិបតី Joe Biden។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​រដ្ឋ​សភា អ្នកស្រី Katherine Gypson រាយការណ៍​អំពី​សំណុំ​រឿង​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​ជា​ប្រវត្តិសាស្ត្រ​នេះ។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែសម្រួល។