លោក ហោ ណាំហុង ការពារដំណើរទស្សនកិច្ចទៅចិនថា មិនរងការដាក់សម្ពាធទេ
Your browser doesn’t support HTML5
ពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំជាមួយមន្ត្រីចិននៅក្រុងប៉េកាំងរយៈពេល២ថ្ងៃ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាទទួលស្គាល់ថា ប្រទេសកម្ពុជាជាមិត្តជិតស្និទ្ធជាមួយប្រទេសចិន ហើយកម្ពុជាក៏ចង់មានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយស.រ.អា.ដែរ។ លោកបដិសេធការវិភាគដែលថាទស្សនកិច្ចរបស់លោកទៅប្រទេសចិននេះស្ថិតក្រោមឥទ្ធិពលចិនដែលមិនចង់ឲ្យកម្ពុជាទោរទៅរកស.រ.អា.។ លោក ពិន ស៊ីសុវណ្ណរាយការណ៍ពីភ្នំពេញ។