តារាសម្តែងហូលីវូដទទួលបានលក្ខខណ្ឌការពារការងារប្រឆាំងបញ្ញាសិប្បនិម្មិត
Your browser doesn’t support HTML5
មេដឹកនាំសហជីពតំណាងឱ្យតារាសម្តែងហូលីវូដបានប្រកាសពីការព្រមព្រៀងមួយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ជាមួយរោងផលិតកម្មភាពយន្តនិងទូរទស្សន៍ ដើម្បីបញ្ចប់កូដកម្ម ដែលបានចាប់ផ្តើមកាលពីខែកក្កដា។ ការព្រមព្រៀងនេះរួមមាន ការដំឡើងប្រាក់ឈ្នួល ការផ្តល់ប្រាក់បន្ថែមដល់តារាសម្តែង នៅលើទូរទស្សន៍តាមអ៊ីនធឺណិត និងលក្ខខណ្ឌការពារដំបូងនៅក្នុងវិស័យនេះប្រឆាំងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ អ្នកស្រី Genia Dulot នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុង Los Angeles។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖