Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដកចេញកថាខណ្ឌខ្លះដែលធ្វើឲ្យខ្សោយឥទ្ធិពលនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
Your browser doesn’t support HTML5
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិនៅកម្ពុជា លើកឡើងថាថ្វីត្បិតតែសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជួយជំរុញឲ្យមានការផ្តល់ព័ត៌មានដល់សាធារណជនកាន់តែល្អជាងមុនក៏ដោយ ក៏មាត្រាខ្លះនៃសេចក្តីព្រាងច្បាប់នេះ ធ្វើឲ្យច្បាប់នេះ មានឥទ្ធិពលខ្សោយជាងច្បាប់ផ្សេងៗទៀត។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១ ដោយលោកថ្លែងថា៖ «ដោយសារតែចំណុចទី៧មួយនៃច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ វាធ្វើឲ្យច្បាប់ផ្សេងៗទៀតមានឥទ្ធិពលខ្លាំងជាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ»៕