Hello VOA សុខភាព៖ តើយើងអាចទប់ស្កាត់ស្ថានភាពជិតមានជំងឺឈាមផ្អែម (Prediabetes) កុំឱ្យវិវត្តទៅជាជំងឺឈាមផ្អែមដោយរបៀបណា?
Your browser doesn’t support HTML5
ស្ថានភាពជិតមានជំងឺឈាមផ្អែម ឬស្ថានភាពជិតមានជំងឺទឹកនោមផ្អែម (Prediabetes) គឺជាកត្ដាគួរឱ្យព្រួយបារម្ភ បើទោះបីជាយើងមិនទាន់មានជំងឺឈាមផ្អែមនេះក៏ដោយ ដោយសារតែស្ថានភាពនេះអាចវិវត្តទៅជាជំងឺឈាមផ្អែមបាន។ នេះបើតាមលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California ដែលបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA សុខភាពសម្រាប់ខែតុលា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា បើយើងដឹងថា យើងមានស្ថានភាពជិតមានជំងឺឈាមផ្អែមបានលឿន នោះយើងអាចមានលទ្ធភាពកែប្រែស្ថានភាពនេះកុំឱ្យវិវត្តទៅជាជំងឺឈាមផ្អែមបាន។ លោកវេជ្ជបណ្ឌិត សៀង សេង បានលើកឡើងពីអនុសាសន៍មួយចំនួនក្នុងការទប់ស្កាត់កុំឱ្យស្ថានភាពជិតមានជំងឺឈាមផ្អែមវិវត្តទៅជាជំងឺឈាមផ្អែមបាននៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕
(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣)