Hello VOA៖ ពលករ​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី ប្រឈម​បញ្ហា​ខ្លាំង​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ដទៃ

Your browser doesn’t support HTML5

ពលករ​កម្ពុជា​ដែល​​ចំណាក​ស្រុក​​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ភាគ​ច្រើន គឺ ជាស្រ្តី និង​ជាអ្នក​​ធ្វើការ​ងារ​​​តាម​ផ្ទះ។ ជារឿយៗ​គេតែង​ឮ​ថា ពលករ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ទាំងនោះ​តែង​ប្រឈម​​នឹង​បញ្ហា​ផ្សេងៗ ដោយ​ពលករ​​​​ខ្លះ​​ទទួល​រង​នូ​វការ​ធ្វើបាប​រហូត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជាដើម។ ក្នុង​ពេល​បច្ចុប្បន្ន ពិភព​លោក​កំពុង​រង​នូវការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​ពលករ​ចំណាក​ស្រុក​កម្ពុជា​​​​កាន់​តែ​​ប្រឈម​នឹង​បញ្ហា​បន្ថែមទៀត។ កញ្ញា ទ្រី សុភា មន្រ្តី​ផ្នែក​ទេសន្តរប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​កម្ពុជា​ដែល​​​​​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​នឹង​បញ្ហា​​​​ខ្លាំង​ជាង​គេ​បើ​ធៀប​នឹង​​ពលករ​កម្ពុជា​ដែល​ធ្វើការ​ក្នុង​ប្រទេស​ដទៃទៀត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ មីនា ២០២២)